29 មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌កហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
30 មនុស្សសុចរិតតែងតែស្រដីចេញមកនូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ហើយអណ្ដាតរបស់គេគ្រលាស់ចេញមកនូវអ្វីដែលត្រឹមត្រូវ
31 ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្តរបស់គេ ហើយគេនឹងមិនឃ្លាតចាកពីមាគ៌ារបស់ព្រះអង្គឡើយ។
32 មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយរកមធ្យោបាយចាំសម្លាប់គេផង។
33 ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិតឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិតទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។
34 ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅនោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើងឲ្យគ្រប់គ្រងទឹកដីជាមត៌កហើយអ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់កាល់ចោល។
35 ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការគេរីកចម្រើនឡើងដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។