33 ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិតឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិតទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។
34 ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅនោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើងឲ្យគ្រប់គ្រងទឹកដីជាមត៌កហើយអ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់កាល់ចោល។
35 ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការគេរីកចម្រើនឡើងដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
36 ក្រោយមក គេរលាយបាត់សូន្យទៅខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។
37 ចូរសង្កេតមើលមនុស្សទៀងត្រង់ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខតែងតែមានអនាគតរុងរឿងជានិច្ច។
38 រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅហើយមនុស្សទមិឡ នឹងគ្មានអនាគតភ្លឺស្វាងសោះឡើយ។
39 ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិតហើយព្រះអង្គជាកំពែងការពារគេនៅគ្រាមានអាសន្ន។