4 ដ្បិតកំហុសរបស់ទូលបង្គំបានជន់ជោរឡើងលិចក្បាលទូលបង្គំហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។
5 របួសទូលបង្គំក្លាយទៅជាដំបៅរលួយហើយធុំក្លិនអសោចព្រោះតែគំនិតលេលារបស់ទូលបង្គំ។
6 ទូលបង្គំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួនហើយទូលបង្គំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។
7 ទូលបង្គំគ្រុនក្ដៅយ៉ាងខ្លាំងពេញសព្វសព៌ាង្គកាយ។
8 ទូលបង្គំអស់កម្លាំង ខ្សោះល្វើយហើយទូលបង្គំស្រែកថ្ងូរព្រោះឈឺចុកចាប់ហួសប្រមាណ។
9 ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នារបស់ទូលបង្គំស្រាប់ហើយទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។
10 បេះដូងទូលបង្គំញាប់ញ័រកម្លាំងទូលបង្គំក៏ខ្សោយបាត់ទៅហើយភ្នែកទូលបង្គំក៏ស្រវាំងលែងមើលអ្វីឃើញទៀត។