1 ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែងចំពោះអំពើដែលខ្ញុំប្រព្រឹត្តក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសម្ដី។ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
2 ខ្ញុំបិទមាត់នៅស្ងៀមគឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ!ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។
3 ខ្ញុំក្ដៅជាខ្លាំងហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួនរហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា:
4 ឱព្រះអម្ចាស់អើយសូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយនៃជីវិតរបស់ទូលបង្គំផងតើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀតតើជីវិតទូលបង្គំផុយដល់កម្រិតណា?