ទំនុក‌តម្កើង 39:7-13 KHSV

7 ឱ​ព្រះ‌អម្ចាស់​អើយបើ​ដូច្នេះ​តើ​ឲ្យ​ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​អ្វី?មាន​តែ​ព្រះ‌អង្គ​ទេដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។

8 សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំពើ​បាបទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត!សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើមាក់‌ងាយ​ទូលបង្គំ​បាន​ឡើយ។

9 ទូលបង្គំ​នៅ​ស្ងៀម មិន​និយាយ​ស្ដី​អ្វី​ទេដ្បិត​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ទូលបង្គំ។

10 សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ទៀត​ឡើយ!ដ្បិត​ទូលបង្គំ​ស្ទើរ​តែ​ស្លាប់ដោយ​ព្រះ‌អង្គ​វាយ​ទូលបង្គំ។

11 ពេល​ព្រះ‌អង្គ​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់ដែល​បាន​ធ្វើ​ខុសព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះចូល​ចិត្ត​ត្រូវ​វិនាស​ហិន‌ហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។ពិត​មែន​ហើយ ជីវិត​មនុស្ស​លោកប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ - សម្រាក

12 ឱ​ព្រះ‌អម្ចាស់​អើយសូម​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក​របស់​ទូលបង្គំ​ផងសូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញយំ​សោក​របស់​ទូលបង្គំ​ឡើយដ្បិត​ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅជា​បណ្តោះ‌អាសន្ន​ជា​មួយ​ព្រះ‌អង្គដូច​បុព្វបុរស​របស់​ទូលបង្គំ​ប៉ុណ្ណោះ។

13 សូម​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​ទូលបង្គំដើម្បី​ឲ្យ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិចមុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះរលាយ​សូន្យ​បាត់​ទៅ។