ទំនុក‌តម្កើង 40:3-9 KHSV

3 ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចម្រៀង​ថ្មីដើម្បី​សរសើរ​តម្កើង​ព្រះ​របស់​យើងមនុស្ស​ជា​ច្រើន​នឹង​ឃើញហើយ​កោត​ខ្លាច​ទៀត​ផងគេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់។

4 មាន​សុភមង្គល​ហើយមនុស្ស​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់គឺ​ជា​អ្នក​មិន​បែរ​ទៅ​រក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយដែល​ជា​ព្រះ​បោក​បញ្ឆោត!។

5 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​បាន​សម្តែង​ការ​អស្ចារ្យជា​ច្រើន​ចំពោះ​យើង​ខ្ញុំព្រះ‌អង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើនសម្រាប់​យើង​ខ្ញុំ​ដែរ។គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ទេការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនាទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។

6 ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេតែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ទូលបង្គំឲ្យ​ចេះ​ស្ដាប់​ព្រះ‌អង្គព្រះ‌អង្គ​មិន​ទាម‌ទារ​តង្វាយ​ដុត ឬយញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។

7 ដូច្នេះ ទូលបង្គំ​ពោល​ថា បពិត្រ​ព្រះ‌អម្ចាស់ទូលបង្គំ​មក​រក​ព្រះ‌អង្គទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូលបង្គំ។

8 ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាមព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ដក់នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជា‌និច្ច។

9 ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថាទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។