3 ព្រះអម្ចាស់បីបាច់ថែរក្សាគេនៅពេលគេឈឺធ្ងន់ក្រោកពុំរួចហើយព្រះអង្គប្រោសគេឲ្យមានសុខភាពល្អឡើងវិញ។
4 ខ្ញុំទូលព្រះអម្ចាស់ថា ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំសូមប្រោសទូលបង្គំឲ្យជាឡើងវិញផងដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គហើយ។
5 សត្រូវរបស់ទូលបង្គំនាំគ្នានិយាយអាក្រក់ពីទូលបង្គំគេបន់ឲ្យតែទូលបង្គំស្លាប់គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។
6 អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំគេមានគំនិតមិនល្អទេគេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញទាំងនិយាយបរិហារពីទូលបង្គំ។
7 អស់អ្នកដែលស្អប់ទូលបង្គំនិយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមកប្រឆាំងនឹងទូលបង្គំថាទូលបង្គំគេចមិនផុតពីស្លាប់។
8 គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ!គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។
9 សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំគឺអ្នកដែលទូលបង្គំទុកចិត្តហើយជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។