5 សត្រូវរបស់ទូលបង្គំនាំគ្នានិយាយអាក្រក់ពីទូលបង្គំគេបន់ឲ្យតែទូលបង្គំស្លាប់គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។
6 អស់អ្នកដែលមកសួរសុខទុក្ខទូលបង្គំគេមានគំនិតមិនល្អទេគេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញទាំងនិយាយបរិហារពីទូលបង្គំ។
7 អស់អ្នកដែលស្អប់ទូលបង្គំនិយាយខ្សឹបខ្សៀវដាក់គ្នាទៅវិញទៅមកប្រឆាំងនឹងទូលបង្គំថាទូលបង្គំគេចមិនផុតពីស្លាប់។
8 គេពោលថា«ជំងឺអ្នកនេះមើលមិនជាទេ!គាត់ពុំអាចក្រោកពីគ្រែឡើងវិញបានឡើយ»។
9 សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំគឺអ្នកដែលទូលបង្គំទុកចិត្តហើយជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
10 ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយសូមប្រណីមេត្តាទូលបង្គំសូមប្រោសទូលបង្គំឲ្យបានជាឡើងវិញផងនោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវឲ្យសមនឹងអំពើរបស់គេ។
11 បើខ្មាំងសត្រូវរបស់ទូលបង្គំគ្មានជ័យជំនះលើទូលបង្គំទេនោះទូលបង្គំនឹងដឹងជាក់ថាព្រះអង្គពិតជាគាប់ព្រះហឫទ័យនឹងទូលបង្គំមែន។