ទំនុក‌តម្កើង 42:1-7 KHSV

1 ឱ​ព្រះ‌ជាម្ចាស់​អើយទូលបង្គំ​ប្រាថ្នា​ចង់​នៅ​ជា​មួយព្រះ‌អង្គ​ខ្លាំង​ណាស់ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។

2 ខ្ញុំ​ស្រេក​ឃ្លាន​ព្រះ‌ជាម្ចាស់គឺ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅតើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិតដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​បាន?

3 ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា«តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។

4 ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែងនៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខប្រជា‌ជន​មួយ​ចំនួន​ធំឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោនិង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ។

5 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា:«ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វីចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!»ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះ‌អង្គ​ត​ទៅ​មុខ​ទៀតព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ។

6 ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​ស្រយុត​ចិត្ត​ជា​ខ្លាំងហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​នឹក​ឃើញព្រះ‌អង្គ​ពី​កន្លែង​ដែល​ទូលបង្គំ​នៅ​នេះគឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ភ្នំ​ហ៊ើរ‌ម៉ូន និង​ភ្នំ​មីត‌សារ។

7 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ធ្លាក់​មក​លើ​ទូលបង្គំដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំលាន់​ឮ​គគ្រឹក‌គគ្រេង។