1 ចិត្តរបស់ខ្ញុំពោរពេញទៅដោយពាក្យពេចន៍ដ៏សែនពីរោះខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។សូមឲ្យសម្ដីខ្ញុំចាប់ចុងជួនដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។
2 ក្នុងចំណោមបុរសទាំងអស់មានតែព្រះអង្គទេដែលរូបសម្បត្តិល្អជាងគេព្រះអង្គមានសំនួនវោហារដ៏ពូកែហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅ។
3 ឱវីរបុរសដ៏មានឫទ្ធិអើយសូមពាក់ព្រះខ័នរាជ្យដ៏រុងរឿងនិងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។
4 សូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿងដើម្បីច្បាំងការពារសេចក្ដីពិតនិងសេចក្ដីសុចរិតទៀងត្រង់សូមទ្រង់ទទួលមហាជោគជ័យដោយព្រះបារមីរបស់ព្រះអង្គ។