1 មនុស្សឥតគំនិតតែងតែរិះគិតថា«គ្មានព្រះជាម្ចាស់ទេ»។ពួកគេជាមនុស្សពាលហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃគឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។
2 ពីស្ថានបរមសុខព្រះជាម្ចាស់ទតមើលមកមនុស្សលោកក្រែងលោមាននរណាម្នាក់មានប្រាជ្ញាស្វែងរកព្រះអង្គ។
3 ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នាពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះសូម្បីតែម្នាក់ក៏គ្មានផង។
4 ព្រះជាម្ចាស់មានព្រះបន្ទូលថា«តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតពិតជាមិនយល់អ្វីទាំងអស់ឬ?ពួកគេចិញ្ចឹមជីវិតដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើងហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។
5 ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាចក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរដ្បិតព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវរបស់ប្រជារាស្ដ្រព្រះអង្គស្លាប់ចោលឆ្អឹងពួកគេនឹងត្រូវអាម៉ាស់មុខព្រោះព្រះជាម្ចាស់បានកំចាត់កំចាយពួកគេ។
6 សូមឲ្យព្រះអង្គដែលគង់នៅក្រុងស៊ីយ៉ូនសង្គ្រោះជនជាតិអ៊ីស្រាអែល!ពេលព្រះជាម្ចាស់នាំប្រជារាស្ដ្ររបស់ព្រះអង្គដែលជាឈ្លើយមកស្រុកវិញកូនចៅរបស់លោកយ៉ាកុបនឹងបានត្រេកអរយ៉ាងខ្លាំងប្រជារាស្ដ្រអ៊ីស្រាអែលនឹងមានអំណរសប្បាយដ៏លើសលប់។