1 មានតែនៅក្បែរព្រះជាម្ចាស់ទេដែលចិត្តខ្ញុំបានស្ងប់ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។
2 ព្រះអង្គតែមួយគត់ជាថ្មដាជាព្រះសង្គ្រោះខ្ញុំព្រះអង្គជាកំពែងដ៏រឹងមាំដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
3 តើអ្នករាល់គ្នាចោមរោមវាយប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា?អ្នករាល់គ្នារកប្រហារជីវិតមនុស្សដូចគេចង់រំលំកំពែងទ្រុឌទ្រោមនិងផ្ដួលរបងដែលជិតរលំឬ?
4 អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះបាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហកមាត់អ្នករាល់គ្នាឲ្យពរតែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ - សម្រាក
5 ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេដែលចិត្តខ្ញុំបានស្ងប់ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។