13 ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់ព្រះអង្គបានរំដោះជីវិតទូលបង្គំឲ្យរួចផុតពីមច្ចុរាជ។
14 ឱព្រះជាម្ចាស់អើយមនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំមនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំអ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
15 ព្រះអម្ចាស់អើយព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គអត់ធ្មត់ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
16 សូមបែរមកទតមើលទូលបង្គំសូមប្រណីសន្ដោសទូលបង្គំសូមប្រទានកម្លាំងមកទូលបង្គំហើយសង្គ្រោះទូលបង្គំដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។
17 សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយចំពោះទូលបង្គំដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំឃើញ ហើយត្រូវអាម៉ាស់។ឱព្រះអម្ចាស់អើយមានតែព្រះអង្គទេដែលជួយសង្គ្រោះនិងសម្រាលទុក្ខទូលបង្គំ។