ទំនុក‌តម្កើង 105:10-16 KHSV

10 ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះជា​មួយ​លោក​យ៉ាកុបទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ចជា​មួយ​លោក​អ៊ីស្រា‌អែល។

11 គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នកទុក​ជា​ចំណែក​មត៌ក»។

12 នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែលជា​ក្រុម​មួយ​ដ៏​តូចដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

13 គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

14 ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់សង្កត់‌សង្កិន​គេ​ទេដើម្បី​ការ‌ពារ​ពួក​គេព្រះ‌អង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:

15 «កុំ​ប៉ះ‌ពាល់​អស់​អ្នកដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយកុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

16 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាននៅ​ក្នុង​ស្រុក​នោះព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ