ទំនុក‌តម្កើង 105:13-19 KHSV

13 គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

14 ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់សង្កត់‌សង្កិន​គេ​ទេដើម្បី​ការ‌ពារ​ពួក​គេព្រះ‌អង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:

15 «កុំ​ប៉ះ‌ពាល់​អស់​អ្នកដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយកុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

16 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាននៅ​ក្នុង​ស្រុក​នោះព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ

17 ព្រះ‌អង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុនគឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។

18 គេ​ដាក់​ខ្នោះ​ជើង​លោកហើយ​ដាក់​ច្រវាក់​ក​លោក

19 រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើងស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុកគឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។