ទំនុក‌តម្កើង 105:15-21 KHSV

15 «កុំ​ប៉ះ‌ពាល់​អស់​អ្នកដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយកុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

16 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាននៅ​ក្នុង​ស្រុក​នោះព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ

17 ព្រះ‌អង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុនគឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។

18 គេ​ដាក់​ខ្នោះ​ជើង​លោកហើយ​ដាក់​ច្រវាក់​ក​លោក

19 រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើងស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុកគឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។

20 ស្ដេច​ស្រុក​អេស៊ីបដែល​ជា​ម្ចាស់​លើ​ប្រជា‌រាស្ត្រ​នានាបាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាយ​ចំណងដោះ​លែង​លោក។

21 បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំងព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវលើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។