ទំនុក‌តម្កើង 105:21-27 KHSV

21 បន្ទាប់​មក ស្ដេច​បាន​តែង‌តាំង​លោក​ឲ្យត្រួត‌ត្រា​លើ​ព្រះ‌រាជ​វាំងព្រម​ទាំង​ឲ្យ​លោក​មើល​ខុស​ត្រូវលើ​ព្រះ‌រាជ្យ​ទ្រព្យ​ទាំង​អស់​ទៀត​ផង។

22 ស្ដេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រាលើ​មន្ត្រី​ទាំង​អស់ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

23 ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅក្នុង​ស្រុក​អេស៊ីបកូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យនៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។

24 ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​កើន​ចំនួន​ច្រើន​ឡើងមាន​កម្លាំង​ជាង​បច្ចា‌មិត្ត​ទៅ​ទៀត។

25 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិអេស៊ីប​ដូរ​ចិត្ត​គំនិតគឺ​ពួក​គេ​នាំ​គ្នា​ស្អប់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គពួក​គេ​បាន​បោក​ប្រាស់និង​ធ្វើ​បាប​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

26 ព្រះ‌អង្គ​បាន​ចាត់​លោក​ម៉ូសេជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រម​ទាំង​លោក​អើរ៉ុនជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។

27 លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះ‌អង្គសម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។