24 ព្រះជាម្ចាស់ប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គកើនចំនួនច្រើនឡើងមានកម្លាំងជាងបច្ចាមិត្តទៅទៀត។
25 ព្រះអង្គបានធ្វើឲ្យជនជាតិអេស៊ីបដូរចិត្តគំនិតគឺពួកគេនាំគ្នាស្អប់ប្រជារាស្ត្ររបស់ព្រះអង្គពួកគេបានបោកប្រាស់និងធ្វើបាបអ្នកបម្រើរបស់ព្រះអង្គ។
26 ព្រះអង្គបានចាត់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គព្រមទាំងលោកអើរ៉ុនជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។
27 លោកទាំងពីរបានប្រើអំណាចមកពីព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗនៅស្រុកអេស៊ីប។
28 ព្រះជាម្ចាស់បានធ្វើឲ្យមានភាពអន្ធការនៅពេញស្រុក គ្មាននរណាជំទាស់នឹងព្រះបន្ទូលរបស់ព្រះអង្គបានឡើយ។
29 ព្រះអង្គបានប្រែទឹកឲ្យទៅជាឈាមព្រះអង្គធ្វើឲ្យត្រីនៅស្រុកគេវិនាសអស់។
30 ព្រះអង្គធ្វើឲ្យមានកង្កែបឡើងមកពេញក្នុងស្រុកគឺឡើងរហូតទៅដល់ក្រឡាបន្ទំរបស់ស្ដេច។