ទំនុក‌តម្កើង 105:26-32 KHSV

26 ព្រះ‌អង្គ​បាន​ចាត់​លោក​ម៉ូសេជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រម​ទាំង​លោក​អើរ៉ុនជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ឲ្យ​ទៅ។

27 លោក​ទាំង​ពីរ​បាន​ប្រើ​អំណាច​មក​ពី​ព្រះ‌អង្គសម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។

28 ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការនៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​បាន​ឡើយ។

29 ព្រះ‌អង្គ​បាន​ប្រែ​ទឹក​ឲ្យ​ទៅ​ជា​ឈាមព្រះ‌អង្គ​ធ្វើ​ឲ្យ​ត្រី​នៅ​ស្រុក​គេ​វិនាស​អស់។

30 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើងមក​ពេញ​ក្នុង​ស្រុកគឺ​ឡើង​រហូត​ទៅ​ដល់​ក្រឡា‌បន្ទំ​របស់​ស្ដេច។

31 ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលនោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូសមក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។

32 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​បង្អុរចុះ​មក​ជំនួស​ភ្លៀងព្រម​ទាំង​មាន​រន្ទះ​បាញ់​ឆេះ​ស្រុក​របស់​គេ​ផង។