ទំនុក‌តម្កើង 105:3-9 KHSV

3 ចូរ​ខ្ពស់​មុខ​ឡើងព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ព្រះ​ដ៏‌វិសុទ្ធ!អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយចូរ​សប្បាយ​ចិត្ត​ចុះ!

4 ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដាចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ឥត​ឈប់‌ឈរ​ឡើយ!

5 ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះ‌អង្គ​បាន​ធ្វើចូរ​នឹក​ដល់​ឫទ្ធិ‌បាដិហារិយ៍ និងការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្រេច។

6 អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គអ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​អើយ

7 មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើងព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

8 ព្រះ‌អង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ចគឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេររហូត​ដល់​មួយ​ពាន់​តំណ

9 ព្រះ‌អង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រីដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​លោក​អ៊ីសាក