ទំនុក‌តម្កើង 105:7-13 KHSV

7 មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើងព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

8 ព្រះ‌អង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ចគឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេររហូត​ដល់​មួយ​ពាន់​តំណ

9 ព្រះ‌អង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រីដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​លោក​អ៊ីសាក

10 ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះជា​មួយ​លោក​យ៉ាកុបទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ចជា​មួយ​លោក​អ៊ីស្រា‌អែល។

11 គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នកទុក​ជា​ចំណែក​មត៌ក»។

12 នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែលជា​ក្រុម​មួយ​ដ៏​តូចដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

13 គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។