ទំនុក‌តម្កើង 11:1-4 KHSV

1 ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អម្ចាស់​ហើយហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?

2 -ពួក​ជន​ពាល​បាន​យឹត​ធ្នូ ភ្ជាប់​ព្រួញ​ទៅ​នឹង​ខ្សែបម្រុង​នឹង​បាញ់​ចេញ​ពី​ទី​ងងឹតសំដៅ​ទៅ​លើ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។

3 ប្រសិន​បើ​អ្វីៗ​ដែល​ជា​មូល​ដ្ឋាន​នៃ​សង្គម​ត្រូវ​រលំ​អស់តើ​មនុស្ស​សុចរិត​នឹង​ធ្វើ​អ្វី​កើត?

4 -ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ*របស់​ព្រះ‌អង្គបល្ល័ង្ក​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ស្ថាន​បរម‌សុខព្រះ‌អង្គ​ទត​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ដែល​មនុស្ស​លោក​ធ្វើ។