ទំនុក‌តម្កើង 12:1-5 KHSV

1 ឱ​ព្រះ‌អម្ចាស់​អើយសូម​ជួយ​សង្គ្រោះ​ផង!ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយរីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោមមនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។

2 ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មកគេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើច‌បញ្ចើ​ដាក់​គ្នាតែ​មាន​ចិត្ត​មិន​ទៀង។

3 សូម​ព្រះ‌អម្ចាស់​បំបិទ​មាត់​ដែល​ចេះ​តែ​ពោលពាក្យ​បញ្ចើច‌បញ្ចើ និង​កាត់​អណ្ដាតដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។

4 ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើងយើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ!យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរគ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។

5 ដោយ​ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទុគ៌តត្រូវ​គេ​ជិះ‌ជាន់និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើងយើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេមើល‌ងាយ​បន្ទាប​បន្ថោក»។