ទំនុក‌តម្កើង 17:2-8 KHSV

2 សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផងដ្បិត​ព្រះ‌អង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗដែល​ត្រឹម​ត្រូវ។

3 ព្រះ‌អង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់ព្រះ‌អង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំតែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ។

4 ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។

5 ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ​យ៉ាង​ខ្ជាប់​ខ្ជួនទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លំអៀង​ទេ។

6 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​តែងតែ​ឆ្លើយ​តប​នឹង​ទូលបង្គំ!សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំសូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង!។

7 ព្រះ‌អង្គ​តែងតែ​សង្គ្រោះ​អស់​អ្នកដែល​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះ‌អង្គឲ្យ​រួច​ពី​ពួក​អ្នក​សង្កត់‌សង្កិន​គេដូច្នេះ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។

8 សូម​រក្សា​ទូលបង្គំ​ដូច​រក្សា​ប្រស្រី‌ភ្នែកសូម​ការពារ​ទូលបង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា