14 ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវដើម្បីកំចាត់កំចាយពួកគេ។ព្រះអង្គបាញ់ផ្លេកបន្ទោរធ្វើឲ្យពួកគេបាក់ទ័ព។
15 ឱព្រះអម្ចាស់អើយព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គបានធ្វើឲ្យបាតសមុទ្រលេចចេញមកហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
16 ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
17 ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវដ៏ខ្លាំងពូកែហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំព្រមទាំងអស់អ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំផង។
18 នៅពេលខ្ញុំមានទុក្ខវេទនាអ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។
19 ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
20 ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំព្រះអង្គតបស្នងមកខ្ញុំវិញស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ