21 ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
22 ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិរបស់ព្រះអង្គទេ។
23 ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មងហើយខ្ញុំបានប្រយ័ត្នខ្លួនមិនឲ្យមានកំហុសឡើយ។
24 ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្តព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
25 ព្រះអម្ចាស់អើយព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរចំពោះអ្នកដែលមានចិត្តស្មោះសរ។
26 ចំពោះអ្នកដែលមានចិត្តបរិសុទ្ធព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរចំពោះអ្នកដែលមានចិត្តវៀចវេរវិញព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ
27 ដ្បិតព្រះអង្គហើយដែលសង្គ្រោះមនុស្សទន់ទាបនិងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។