29 ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុកខ្មាំងសត្រូវនិងឲ្យទូលបង្គំអាចលោតរំលងកំពែងក្រុងរបស់ពួកគេ។
30 មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុងព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។
31 មានតែព្រះអម្ចាស់មួយគត់ដែលពិតជាព្រះជាម្ចាស់មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។
32 ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំងនិងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។
33 ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿនដូចសត្វក្ដាន់ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។
34 ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹកនិងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
35 ឱព្រះអម្ចាស់អើយព្រះអង្គការពារ និងសង្គ្រោះទូលបង្គំព្រះអង្គគាំទ្រទូលបង្គំដោយឫទ្ធិបារមីរបស់ព្រះអង្គហើយព្រះអង្គលើកទូលបង្គំឡើងដោយព្រះហឫទ័យមេត្តា។