38 ទូលបង្គំកាប់សម្លាប់ពួកគេមិនឲ្យពួកគេក្រោកឡើងវិញបានឡើយពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
39 ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងនឹងធ្វើសឹក និងមានជ័យជំនះលើខ្មាំងសត្រូវ។
40 ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ពរត់នៅមុខទូលបង្គំហើយទូលបង្គំបានធ្វើឲ្យអស់អ្នកដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
41 គេនាំគ្នាស្រែករកជំនួយតែគ្មាននរណាជួយពួកគេសោះគេស្រែកហៅព្រះអម្ចាស់តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
42 ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់ដូចធូលីដីដែលត្រូវខ្យល់ផាត់ទូលបង្គំបានបោសពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។
43 ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីការបះបោររបស់ប្រជាជនហើយតែងតាំងទូលបង្គំឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានាប្រជាជនមួយដែលទូលបង្គំមិនស្គាល់បានមកចុះចូលនឹងទូលបង្គំ។
44 ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំហើយពេលទូលបង្គំនិយាយតែមួយម៉ាត់គេក៏ធ្វើតាមភ្លាម។