43 ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីការបះបោររបស់ប្រជាជនហើយតែងតាំងទូលបង្គំឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានាប្រជាជនមួយដែលទូលបង្គំមិនស្គាល់បានមកចុះចូលនឹងទូលបង្គំ។
44 ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំហើយពេលទូលបង្គំនិយាយតែមួយម៉ាត់គេក៏ធ្វើតាមភ្លាម។
45 ជនបរទេសបាក់ទឹកចិត្តហើយចេញពីទីជម្រករបស់គេមកទាំងភ័យញាប់ញ័រ។
46 ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គដែលជាថ្មដារបស់ទូលបង្គំ!សូមលើកតម្កើងព្រះជាម្ចាស់ដែលបានសង្គ្រោះទូលបង្គំ!
47 ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជំនះលើខ្មាំងសត្រូវព្រះអង្គបានបង្ក្រាបប្រជាជននានាឲ្យមកចុះចូលនឹងទូលបង្គំ
48 ហើយព្រះអង្គបានប្រោសទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ជាងបច្ចាមិត្តរបស់ទូលបង្គំនិងរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សឃោរឃៅ។
49 ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានាឱព្រះអម្ចាស់អើយ!ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាមរបស់ព្រះអង្គ។