45 ជនបរទេសបាក់ទឹកចិត្តហើយចេញពីទីជម្រករបស់គេមកទាំងភ័យញាប់ញ័រ។
46 ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គដែលជាថ្មដារបស់ទូលបង្គំ!សូមលើកតម្កើងព្រះជាម្ចាស់ដែលបានសង្គ្រោះទូលបង្គំ!
47 ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជំនះលើខ្មាំងសត្រូវព្រះអង្គបានបង្ក្រាបប្រជាជននានាឲ្យមកចុះចូលនឹងទូលបង្គំ
48 ហើយព្រះអង្គបានប្រោសទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ជាងបច្ចាមិត្តរបស់ទូលបង្គំនិងរំដោះទូលបង្គំឲ្យរួចផុតពីមនុស្សឃោរឃៅ។
49 ហេតុនេះហើយបានជាទូលបង្គំសរសើរតម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានាឱព្រះអម្ចាស់អើយ!ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាមរបស់ព្រះអង្គ។
50 ព្រះអង្គបានធ្វើការអស្ចារ្យដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំងព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកគឺចំពោះស្ដេចដាវីឌនិងពូជពង្សរៀងរហូតតទៅ។