7 ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វាហើយកក្រើកដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
8 មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមកហើយក៏មានរងើកភ្លើងខ្ទាតចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
9 ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមកដោយមានពពកយ៉ាងក្រាស់នៅពីក្រោមព្រះបាទាផង។
10 ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមកព្រះអង្គគង់នៅលើវាយោដូចគង់នៅលើស្លាបបក្សី។
11 ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួនហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹកធ្វើជាព្រះពន្លា។
12 មានផ្លេកបន្ទោរចេញមកពីពពកភ្លឺនៅខាងមុខព្រះអង្គហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។
13 ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង។