10 នៅតែបន្តិចទៀតនឹងលែងមានមនុស្សអាក្រក់ទៀតហើយ!ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅក៏មិនឃើញមានអ្វីដែរ។
11 រីឯមនុស្សទន់ទាបវិញគេនឹងទទួលទឹកដីជាមត៌កហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
12 មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំងនឹងមនុស្សសុចរិតទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
13 ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ព្រោះព្រះអង្គជ្រាបថាពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
14 មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌តនិងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។
15 ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះបេះដូងរបស់ខ្លួនឯងហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។
16 ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិតប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់មនុស្សអាក្រក់