16 ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិតប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់មនុស្សអាក្រក់
17 ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិតតែព្រះអង្គនឹងបំបាក់កម្លាំងរបស់មនុស្សអាក្រក់វិញ។
18 ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់នឹងជីវិតរបស់មនុស្សឥតសៅហ្មងព្រះអង្គនឹងថែរក្សាទឹកដីរបស់គេឲ្យបានគង់វង្សរហូតតទៅ។
19 នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយហើយនៅគ្រាមានទុរ្ភិក្សគេនឹងបានបរិភោគឆ្អែត។
20 រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ក៏នឹងរលាយសូន្យទៅ ដូចវាលស្មៅខៀវខ្ចីដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
21 មនុស្សអាក្រក់ខ្ចីអ្វីៗពីគេហើយមិនដែលសងវិញឡើយរីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយនិងចេះឲ្យរបស់របរទៅអ្នកដទៃ។
22 អស់អ្នកដែលព្រះអម្ចាស់ប្រទានពរនឹងទទួលទឹកដីជាមត៌ករីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញនឹងត្រូវកាត់កាល់ចោល។