21 មនុស្សអាក្រក់ខ្ចីអ្វីៗពីគេហើយមិនដែលសងវិញឡើយរីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយនិងចេះឲ្យរបស់របរទៅអ្នកដទៃ។
22 អស់អ្នកដែលព្រះអម្ចាស់ប្រទានពរនឹងទទួលទឹកដីជាមត៌ករីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញនឹងត្រូវកាត់កាល់ចោល។
23 ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួនហើយព្រះអង្គគាប់ព្រះហឫទ័យនឹងមាគ៌ារបស់គេ។
24 ប្រសិនបើអ្នកនោះភ្លាត់ជើងគេនឹងមិនដួលដល់ដីឡើយព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
25 តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោលមនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅរបស់គេសុំទានដែរ។
26 មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តានិងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចីគេបានទទួលកូនចៅទុកជាព្រះពរ។
27 ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ