5 ចូរផ្ញើវាសនារបស់អ្នកទៅក្នុងព្រះហស្ដរបស់ព្រះអង្គចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។
6 ព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃហើយព្រះអង្គនឹងបង្ហាញឲ្យគេឃើញថាអ្នកជាមនុស្សទៀងត្រង់ដូចពន្លឺនៅពេលថ្ងៃត្រង់។
7 ចូរស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ហើយទុកចិត្តលើព្រះអង្គទៅមិនត្រូវចងកំហឹងនឹងអ្នកដែលបានចម្រុងចម្រើននោះឡើយហើយក៏មិនត្រូវចងកំហឹងនឹងមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
8 ចូររំងាប់កំហឹង និងលះបង់ចិត្តក្ដៅក្រហាយនោះចោលទៅកុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែបង្កឲ្យមានការអាក្រក់។
9 ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គនឹងទទួលទឹកដីជាមត៌ក។
10 នៅតែបន្តិចទៀតនឹងលែងមានមនុស្សអាក្រក់ទៀតហើយ!ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅក៏មិនឃើញមានអ្វីដែរ។
11 រីឯមនុស្សទន់ទាបវិញគេនឹងទទួលទឹកដីជាមត៌កហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។