8 ចូររំងាប់កំហឹង និងលះបង់ចិត្តក្ដៅក្រហាយនោះចោលទៅកុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែបង្កឲ្យមានការអាក្រក់។
9 ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គនឹងទទួលទឹកដីជាមត៌ក។
10 នៅតែបន្តិចទៀតនឹងលែងមានមនុស្សអាក្រក់ទៀតហើយ!ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅក៏មិនឃើញមានអ្វីដែរ។
11 រីឯមនុស្សទន់ទាបវិញគេនឹងទទួលទឹកដីជាមត៌កហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
12 មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំងនឹងមនុស្សសុចរិតទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
13 ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់ព្រោះព្រះអង្គជ្រាបថាពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
14 មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌តនិងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។