14 ទូលបង្គំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮហើយជាមនុស្សដែលមិនអាចពោលពាក្យឆ្លើយទៅគេវិញបានឡើយ។
15 ឱព្រះអម្ចាស់អើយទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គទាំងស្រុងឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយមានតែព្រះអង្គហើយដែលឆ្លើយជំនួសទូលបង្គំ!
16 សូមកុំបណ្តោយឲ្យខ្មាំងសត្រូវត្រេកអរសប្បាយ ព្រោះតែឃើញទូលបង្គំវេទនាសូមកុំឲ្យពួកគេអួតបំប៉ោងក្នុងពេលដែលទូលបង្គំទន់ជង្គង់នេះឡើយ
17 ដ្បិតទូលបង្គំកំពុងតែចង់ដួលហើយទូលបង្គំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។
18 ទូលបង្គំសូមសារភាពកំហុសទូលបង្គំសោកស្ដាយណាស់ដោយបានប្រព្រឹត្តអំពើបាបដូច្នេះ។
19 រីឯខ្មាំងសត្រូវរបស់ទូលបង្គំវិញពួកគេនៅមានសុខភាព មានកម្លាំងអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
20 ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អដែលទូលបង្គំបានធ្វើចំពោះពួកគេនាំគ្នាចោទប្រកាន់ទូលបង្គំព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។