ទំនុក‌តម្កើង 39:1-4 KHSV

1 ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ប្រយ័ត្ន‌ប្រយែងចំពោះ​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្តក្រែង​លោ​ខ្ញុំ​មាន​បាប ព្រោះ​តែ​ពាក្យ​សម្ដី។ដរាប​ណា​មាន​មនុស្ស​អាក្រក់​នៅ​ក្បែរ​ខ្ញុំខ្ញុំ​នឹង​មិន​និយាយ​ស្ដី​អ្វី​សោះ​ឡើយ។

2 ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀមគឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ!ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។

3 ខ្ញុំ​ក្ដៅ​ជា​ខ្លាំងហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្លួនរហូត​ដល់​ទ្រាំ​លែង​បាន​ទៀត ខ្ញុំ​ក៏​ពោល​ឡើង​ថា:

4 ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយនៃ​ជីវិត​របស់​ទូលបង្គំ​ផងតើ​ទូលបង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀតតើ​ជីវិត​ទូលបង្គំ​ផុយ​ដល់​កម្រិត​ណា?