ទំនុក‌តម្កើង 39:2-8 KHSV

2 ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀមគឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ!ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។

3 ខ្ញុំ​ក្ដៅ​ជា​ខ្លាំងហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្លួនរហូត​ដល់​ទ្រាំ​លែង​បាន​ទៀត ខ្ញុំ​ក៏​ពោល​ឡើង​ថា:

4 ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយនៃ​ជីវិត​របស់​ទូលបង្គំ​ផងតើ​ទូលបង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀតតើ​ជីវិត​ទូលបង្គំ​ផុយ​ដល់​កម្រិត​ណា?

5 ព្រះ‌អង្គ​បាន​បង្កើត​ជីវិត​ទូលបង្គំ​មកដូច​ទឹក​ដក់​លើ​ស្លឹក​ឈូកគឺ​ជីវិត​ទូលបង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោកប្រៀប​បាន​នឹង​មួយ​ដង្ហើមប៉ុណ្ណោះ។ - សម្រាក

6 ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូចជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើសុទ្ធ​តែ​ឥត​បាន​ការគេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុកតែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះនឹង​បាន​ទៅ​លើ​នរណា​ឡើយ។

7 ឱ​ព្រះ‌អម្ចាស់​អើយបើ​ដូច្នេះ​តើ​ឲ្យ​ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​អ្វី?មាន​តែ​ព្រះ‌អង្គ​ទេដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។

8 សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំពើ​បាបទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត!សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើមាក់‌ងាយ​ទូលបង្គំ​បាន​ឡើយ។