5 ព្រះអង្គបានបង្កើតជីវិតទូលបង្គំមកដូចទឹកដក់លើស្លឹកឈូកគឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គពិតមែនហើយ ជីវិតរបស់មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
6 ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូចជាស្រមោល អ្វីៗដែលគេខិតខំធ្វើសុទ្ធតែឥតបានការគេប្រមូលទ្រព្យសម្បត្តិទុកតែគេពុំដឹងថាទ្រព្យសម្បត្តិនោះនឹងបានទៅលើនរណាឡើយ។
7 ឱព្រះអម្ចាស់អើយបើដូច្នេះតើឲ្យទូលបង្គំទន្ទឹងរង់ចាំអ្វី?មានតែព្រះអង្គទេដែលជាទីសង្ឃឹមរបស់ទូលបង្គំ។
8 សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាបទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត!សូមកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើមាក់ងាយទូលបង្គំបានឡើយ។
9 ទូលបង្គំនៅស្ងៀម មិននិយាយស្ដីអ្វីទេដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
10 សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ!ដ្បិតទូលបង្គំស្ទើរតែស្លាប់ដោយព្រះអង្គវាយទូលបង្គំ។
11 ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់ដែលបានធ្វើខុសព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ពិតមែនហើយ ជីវិតមនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក