ទំនុក‌តម្កើង 4:3-8 KHSV

3 ត្រូវ​ដឹង​ថា ព្រះ‌អម្ចាស់​តែងតែ​ប្រោស‌ប្រណីមនុស្ស​ស្មោះ​ត្រង់ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់​ខ្ញុំ​ជា‌និច្ច។

4 បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹងមិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយតែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។ - សម្រាក

5 ចូរ​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិតហើយ​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់​ចុះ។

6 មនុស្ស​ជា​ច្រើន​ពោល​ថា:តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ? ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!

7 ព្រះ‌អង្គ​បាន​ដាក់​អំណរ​នៅ​ក្នុង​ចិត្ត​ទូលបង្គំច្រើន​ជាង​អំណរ​ដែល​គេ​មាន​នៅ​ពេល​ច្រូត​ស្រូវនិង​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ទៅ​ទៀត។

8 ពេល​ទូលបង្គំ​ចូល​ដំណេកនោះ​ទូលបង្គំ​នឹង​ដេក​លក់​ដោយ​សុខ‌សាន្ត​ភ្លាមឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេដែល​ធ្វើ​ឲ្យ​ទូលបង្គំ​រស់​នៅដោយ​សុខ‌ដុម‌រមនា។