ទំនុក‌តម្កើង 40:5-11 KHSV

5 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​បាន​សម្តែង​ការ​អស្ចារ្យជា​ច្រើន​ចំពោះ​យើង​ខ្ញុំព្រះ‌អង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើនសម្រាប់​យើង​ខ្ញុំ​ដែរ។គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ទេការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនាទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។

6 ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​ទេតែ​ព្រះ‌អង្គ​បាន​បើក​ត្រចៀក​ទូលបង្គំឲ្យ​ចេះ​ស្ដាប់​ព្រះ‌អង្គព្រះ‌អង្គ​មិន​ទាម‌ទារ​តង្វាយ​ដុត ឬយញ្ញ‌បូជា​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។

7 ដូច្នេះ ទូលបង្គំ​ពោល​ថា បពិត្រ​ព្រះ‌អម្ចាស់ទូលបង្គំ​មក​រក​ព្រះ‌អង្គទាំង​កាន់​គម្ពីរ​ដែល​មាន​ចែង​ទុក​អំពី​ទូលបង្គំ។

8 ទូលបង្គំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាមព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ដក់នៅ​ក្នុង​ដួង​ចិត្ត​ទូលបង្គំ​ជា‌និច្ច។

9 ទូលបង្គំ​បាន​ប្រកាស​ឲ្យ​អង្គ​ប្រជុំដ៏​ធំ​ដឹង​អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ​ថាទូលបង្គំ​នឹង​ថ្លែង​ឥត​ឈប់​ឈរ​ឡើយ។

10 ទូលបង្គំ​មិន​លាក់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គទុក​ក្នុង​ចិត្ត​ទូលបង្គំ​ទាល់​តែ​សោះទូលបង្គំ​តែងតែ​ប្រកាស​ពី​ព្រះ‌ហឫទ័យស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ទូលបង្គំទូលបង្គំ​ពុំ​អាច​នៅ​ស្ងៀម​មិន​ប្រកាសអំពី​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់របស់​ព្រះ‌អង្គ​នៅ​កណ្ដាល​អង្គ​ប្រជុំ​ធំ​បាន​ឡើយ។

11 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ព្រះ‌អង្គ​តែងតែអាណិត​មេត្តា​ទូលបង្គំ​ឥត​ឈប់​សោះ​ឡើយព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ស្មោះ​ត្រង់របស់​ព្រះ‌អង្គ​តែងតែ​តាម​ការពារ​ទូលបង្គំ​ជា‌និច្ច។