ទំនុក‌តម្កើង 41:4-10 KHSV

4 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះ‌អង្គ​អើយសូម​ប្រណី​មេត្តា​ទូលបង្គំសូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ឡើង​វិញ​ផងដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាបទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ហើយ។

5 សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នានិយាយ​អាក្រក់​ពី​ទូលបង្គំគេ​បន់​ឲ្យ​តែ​ទូលបង្គំ​ស្លាប់គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូលបង្គំ​សាប​សូន្យ​ទៅ។

6 អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ទូលបង្គំគេ​មាន​គំនិត​មិន​ល្អ​ទេគេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញទាំង​និយាយ​បរិហារ​ពី​ទូលបង្គំ។

7 អស់​អ្នក​ដែល​ស្អប់​ទូលបង្គំនិយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មកប្រឆាំង​នឹង​ទូលបង្គំថា​ទូលបង្គំ​គេច​មិន​ផុត​ពី​ស្លាប់។

8 គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ!គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។

9 សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ទូលបង្គំគឺ​អ្នក​ដែល​ទូលបង្គំ​ទុក​ចិត្តហើយ​ជា​អ្នក​ដែល​បរិភោគ​អាហាររួម​ជា​មួយ​ទូលបង្គំ ក៏​ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។

10 ចំពោះ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រណី​មេត្តា​ទូលបង្គំសូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផងនោះ​ទូលបង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវឲ្យ​សម​នឹង​អំពើ​របស់​គេ។