9 សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ទូលបង្គំគឺអ្នកដែលទូលបង្គំទុកចិត្តហើយជាអ្នកដែលបរិភោគអាហាររួមជាមួយទូលបង្គំ ក៏ប្រឆាំងនឹងទូលបង្គំដែរ។
10 ចំពោះព្រះអង្គវិញ ឱព្រះអម្ចាស់អើយសូមប្រណីមេត្តាទូលបង្គំសូមប្រោសទូលបង្គំឲ្យបានជាឡើងវិញផងនោះទូលបង្គំនឹងតបស្នងទៅខ្មាំងសត្រូវឲ្យសមនឹងអំពើរបស់គេ។
11 បើខ្មាំងសត្រូវរបស់ទូលបង្គំគ្មានជ័យជំនះលើទូលបង្គំទេនោះទូលបង្គំនឹងដឹងជាក់ថាព្រះអង្គពិតជាគាប់ព្រះហឫទ័យនឹងទូលបង្គំមែន។
12 ព្រះអង្គបានជួយទូលបង្គំដោយប្រោសទូលបង្គំឲ្យជាទាំងស្រុងហើយព្រះអង្គប្រទានឲ្យទូលបង្គំនៅជាមួយព្រះអង្គរហូតតទៅ។
13 សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន! អាម៉ែន!។