ទំនុក‌តម្កើង 44:15-21 KHSV

15 ទូលបង្គំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃហើយ​ទូលបង្គំ​អាម៉ាស់​មុខ​ណាស់

16 នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំនាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។

17 ឱ​ព្រះ‌អម្ចាស់​អើយហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះ‌អង្គហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណងសម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ។

18 យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ទេហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាកពី​មាគ៌ា​របស់​ព្រះ‌អង្គ​ដែរ

19 មិន​គួរ​ណា​ព្រះ‌អង្គ​បំបរ‌បង់​ចោលយើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​ធ្លាក់​ទៅក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។

20 ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ

21 ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខានដ្បិត​ព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។