ទំនុក‌តម្កើង 44:18-24 KHSV

18 យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ​ទេហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាកពី​មាគ៌ា​របស់​ព្រះ‌អង្គ​ដែរ

19 មិន​គួរ​ណា​ព្រះ‌អង្គ​បំបរ‌បង់​ចោលយើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​ធ្លាក់​ទៅក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។

20 ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ

21 ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខានដ្បិត​ព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។

22 ព្រោះ​តែ​ព្រះ‌អង្គគេ​ប្រហារ​ជីវិត​យើង​ខ្ញុំ​គ្រប់​ពេល​វេលាហើយ​គេ​ចាត់​ទុក​យើង​ខ្ញុំដូច​ជា​ចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់។

23 ព្រះ‌អម្ចាស់​អើយហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ?សូម​ក្រោក​ឡើង!សូម​តើន​ឡើងកុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។

24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួនមិន​ទត​មើល​មក​យើង​ខ្ញុំ​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​យើង​ខ្ញុំដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ?