ទំនុក‌តម្កើង 44:7-13 KHSV

7 មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួចពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យអស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។

8 ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើងសិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើងព្រះ‌នាម​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា‌និច្ច។ - សម្រាក

9 ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បោះ​បង់​ចោលយើង​ខ្ញុំ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខព្រះ‌អង្គ​មិន​យាង​ទៅ​ជា​មួយ​កង‌ទ័ពរបស់​យើង​ខ្ញុំ​ទៀត​ទេ។

10 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយនៅ​មុខ​បច្ចា‌មិត្តហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិរបស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភ័ណ្ឌ។

11 ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយទៅ​តាម​ប្រទេស​នានា

12 ព្រះ‌អង្គ​បាន​លក់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គយ៉ាង​ថោក​បំផុតគឺ​ព្រះ‌អង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។

13 ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ប្រទេសជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញនាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។