ទំនុក‌តម្កើង 45:13-17 KHSV

13 ព្រះ‌អង្គ​ម្ចាស់‌ក្សត្រី​គង់​នៅ​ក្នុង​ព្រះ‌បរម‌រាជ‌វាំងព្រះ‌នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់ព្រះ‌ភូសា​របស់​ព្រះ‌នាង​លំអ​ទៅ​ដោយ​មាស។

14 គេ​ដង្ហែ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រទាំង​គ្រង​ព្រះ‌ភូសា​ចំរុះ​ពណ៌និង​មាន​ពួក​ភីលៀង​ហែ‌ហម​ពី​ក្រោយចូល​ទៅ​គាល់​ព្រះ‌រាជា​ផង។

15 ពួក​នាង​ចូល​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌រាជាដោយ​មាន​បណ្ដា‌ជន​បន្លឺ​សំឡេង​អបអរ‌សាទរយ៉ាង​សប្បាយ។

16 បពិត្រ​ព្រះ‌រាជា សូម​ឲ្យ​ព្រះ‌រាជ‌បុត្រព្រះ‌អង្គ​បាន​ឡើង​គ្រង​រាជ្យត​ពី​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​នឹង​តែង‌តាំង​ព្រះ‌បុត្រារបស់​ព្រះ‌អង្គ​ឲ្យ​គ្រប់‌គ្រង​ទួ‌ទាំង​នគរ។

17 ទូលបង្គំ​នឹង​ថ្លា‌ថ្លែង​រំឭក​ពី​ព្រះ‌នាមរបស់​ព្រះ‌អង្គ​រហូត​ត​ទៅហើយ​ប្រជា‌រាស្ត្រ​នានា​ក៏​នឹង​នាំ​គ្នា​លើក​តម្កើងព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។