ទំនុក‌តម្កើង 45:7-13 KHSV

7 ព្រះ‌អង្គ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិតទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេហេតុ​នេះ​ហើយ​បាន​ព្រះ‌ជាម្ចាស់ជា​ព្រះ​របស់​ព្រះ‌អង្គ​ជ្រើស​រើស​ព្រះ‌អង្គពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះ‌អង្គហើយ​ប្រទាន​ឲ្យ​ព្រះ‌អង្គមាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ដោយ​ចាក់​ប្រេង​អភិសេក​ព្រះ‌អង្គ។

8 ព្រះ‌ភូសា​របស់​ព្រះ‌អង្គ​ក្រអូប​ទៅ​ដោយក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នាមាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះ‌អង្គនៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។

9 ស្រី​ស្នំ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​បុត្រីរបស់​ស្ដេច​នគរ​នានាហើយ​ព្រះ‌មហា‌ក្សត្រិ‌យានី​ទ្រង់​គ្រឿង​អលង្ការធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ។

10 ព្រះ‌អង្គ​ម្ចាស់​ក្សត្រី​អើយសុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ ចូរ​កុំ​នឹក​នា​ប្រជា‌រាស្ត្រនិង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌នាង​ទៀត​អី!

11 ដ្បិត​ព្រះ‌មហា‌ក្សត្រ​គាប់​ព្រះ‌ហឫទ័យនឹង​សម្ផស្ស​របស់​ព្រះ‌នាង​ខ្លាំង​ណាស់ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទៅព្រះ‌អង្គ​ជា​ម្ចាស់​របស់​ព្រះ‌នាង​ហើយ។

12 ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​តង្វាយមក​ថ្វាយ​ព្រះ‌នាង អ្នក​មាន​ទាំង‌ឡាយ​នឹង​នាំ​គ្នាមក​ផ្គាប់‌ផ្គុន​ព្រះ‌នាង។

13 ព្រះ‌អង្គ​ម្ចាស់‌ក្សត្រី​គង់​នៅ​ក្នុង​ព្រះ‌បរម‌រាជ‌វាំងព្រះ‌នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់ព្រះ‌ភូសា​របស់​ព្រះ‌នាង​លំអ​ទៅ​ដោយ​មាស។