ទំនុក‌តម្កើង 61:1-5 KHSV

1 ព្រះ‌ជាម្ចាស់​អើយ!សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែកទូល‌អង្វរ​របស់​ទូលបង្គំសូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់នឹង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​ផង!។

2 ពេល​ទូលបង្គំ​នៅ​ទី​ដាច់​ស្រយាលហើយ​អស់​សង្ឃឹមទូលបង្គំ​ស្រែក​រក​ព្រះ‌អង្គសូម​ដឹក​នាំ​ទូលបង្គំ​ទៅ​កាន់​ថ្ម‌ដាដែល​ទូលបង្គំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។

3 ព្រះ‌អង្គ​ជា​ទី​ជម្រក​របស់​ទូលបង្គំនិង​ជា​ប៉ម​មួយ​ដ៏​រឹង‌មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។

4 ទូលបង្គំ​ចង់​រស់​នៅ​ក្នុង​ព្រះ‌ពន្លារបស់​ព្រះ‌អង្គ​រហូត​ត​ទៅទូលបង្គំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់ព្រះ‌បារមី​របស់​ព្រះ‌អង្គ។ - សម្រាក

5 ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​តែងតែ​ព្រះ‌សណ្ដាប់ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជា‌និច្ចព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌កដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។